August 5, 2025

PULSE for July 2025 is out now!

PULSE for July 2025 is out now! Read here: https://mailchi.mp/energylab/pulse-for-july-energylab-asia Subscribe to receives our upcoming newsletter and updates. #EnergyLab #CleanEnergy Check out our social media: Facebook , LinkedIn, Instagram

Read More
July 11, 2025

EnergyLab Launched Clean Energy Literacy Training for Cambodian Journalists

ថាមពលស្អាតគឺជាប្រធានបទស្មុគស្មាញមួយដែលអាចធ្វើឱ្យមានការពិបាកក្នុងការបកស្រាយ។ អង្គការអេននីជីឡេបអាស៊ី បានដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលចំណេះដឹងថាមពលស្អាតសម្រាប់សារព័ត៌មាន កាលពីថ្ងៃទី៥ ខែកក្កដា សម្រាប់អ្នកសារព័ត៌មានកម្ពុជាចំនួន១២នាក់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱ្យពួកគេនូវចំណេះដឹងនិងជំនាញក្នុងការរាយការណ៍ឱ្យបានលំអិត និងស៊ីជម្រៅអំពីការអភិវឌ្ឍ និងឱកាសផ្សេងៗក្នុងវិស័យថាមពលស្អាតរបស់ប្រទេសកម្ពុជា! កម្មវិធីបើកនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ ឯក​ឧត្តម សំបូរ វណ្ណារិទ្ធិ អនុរ​ដ្ឋ​លេខាធិការក្រសួងព័ត៌មាន និងលោក សល់ សៅវ៉ាឌី ប្រធានផ្នែកថាមពលស្អាតអង្គការអេននីជីឡេបអាស៊ី ។ ក្រុមការងារអង្គការអេននីជីឡេបអាស៊ីសូមថ្លែងអំណរគុណយ៉ាងពិសេសចំពោះក្រុមការងាររបស់ក្រសួងព័ត៌មាន និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។ —— Clean energy is such a complex topic that it can be quite intimidating. EnergyLab Asia launched “Clean Energy Literacy Training for Media”, an innovative media training program on July 5, […]

Read More
July 3, 2025

EnergyLab Joined Local Youth Conference to Share Insights on Clean Energy and NDC 3.0

អង្គការអេននីជីឡេបអាស៊ីតែងតែរីករាយក្នុងការចែករំលែកចំណេះដឹង និងបង្កើនទំនុកចិត្តដល់ប្រជាជនគ្រប់រូបក្នុងការរួមចំណែកក្នុងអន្តរកាលថាមពល។ កាល​ពី​ខែ​មុន យើងមានកិត្តិយសក្នុងការចូលរួម «សន្និសីទ​យុវជនកម្ពុជាឆ្នាំ២០២៥ និងវេទិកាពិគ្រោះយោបល់ស្តីពីផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ NDC 3.0» ។ នៅក្នុងវគ្គពិភាក្សា ក្រុមការងាររបស់យើងបានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅអំពីវិស័យថាមពលនៅកម្ពុជា និងពិភាក្សាអំពីវិធីដែលថាមពលស្អាតដូចជា ថាមពលសូឡា ថាមពលខ្យល់ និងប្រព័ន្ធផ្ទុកថាមពល អាចជួយការពារបរិស្ថាន ជំរុញសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលជាតិ។ យើងជឿជាក់ថា នៅពេលយុវជនយល់ដឹងអំពីគុណប្រយោជន៍ និងសក្តានុពលនៃថាមពលស្អាត ពួកគេនឹងមានសមត្ថភាព និងទំនុកចិត្តក្នុងការនិយាយ សហការ និងរួមចំណែកយ៉ាងសកម្មក្មុងការជួយរៀបចំអនាគតប្រកបដោយនិរន្តរភាព ជាពិសេសនៅពេលកម្ពុជាកំពុងចូលរួមអនុវត្តគោលដៅអាកាសធាតុថ្មី NDC 3.0។ —— One of the things we love doing most at EnergyLab Asia is giving people the knowledge and confidence to be part of the clean energy […]

Read More
July 2, 2025

EnergyLab Joined Government Stakeholders to Share Progress on Renewable Energy Initiatives

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារអេននីជីឡេបបានចូលរួមក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកចំណេះដឹងអំពីថាមពលប្រកបដោយនិរន្តរភាព” និងបានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅអំពីបរិបទថាមពលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញគម្រោងសំខាន់ៗដែលកំពុងអនុវត្ត ក្នុងការរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូថាមពលស្អាត។ អង្គការអេននីជីឡេប សូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថានដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ហើយសូមថ្លែងអំណរគុណចំពោះតំណាងអ្នកចូលរួមទាំងអស់មកពី ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល សម្រាប់ការចែករំលែកទស្សនៈនានា។ —— On 30th June 2025, our EnergyLab Asia colleagues attended a workshop on “Knowledge sharing of sustainable energy”, and presented an overview of the energy landscape in Cambodia, with a highlight of our ongoing […]

Read More
June 30, 2025

The Ministry of Public Works and Transport (MPWT), in partnership with EnergyLab hosted the Development Partner Engagement Roundtable on Electric Vehicle in Cambodia

នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយ អង្គការអេនីជីឡេប បានរៀបចំកិច្ចប្រជុំតុមូលជាមួយដៃគូអភិវឌ្ឍន៍ស្តីពី ការអភិវឌ្ឍន៍យានយន្តអគ្គិសនី (EV) នៅកម្ពុជា។ អង្គការអេននីជីឡេប មានកិត្តិយសក្នុងការស្វាគមន៍ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ដើម្បីស្វែងយល់អំពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងសហការអាចពន្លឿនដំណើរផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី និងជំហានដែលត្រូវធ្វើដើម្បីសម្រេចគោលដៅនេះ។ ក្រោមអធិបតីភាពឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា “ការផ្លាស់ប្តូរទៅប្រើប្រាស់យានជំនិះអគ្គិសនីនេះ មិនមែនគ្រាន់តែជាបច្ចេកវិទ្យាទេ ប៉ុន្តែជាជំហានសំខាន់មួយដែលប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រព័ន្ធដឹកជញ្ជូនបៃតង ព្រមទាំងភាពធន់នឹងការប្រែប្រួលអាកាសធាតុ”។ ត្រឹមខែមេសា ឆ្នាំ២០២៥ យានយន្តអគ្គិសនីជាង ៦,៧០០ គ្រឿងត្រូវបានចុះបញ្ជីរួចរាល់ រួមមានឡានអគ្គិសនីជាង ៤,២០០ គ្រឿង ដែលបានបង្ហាញពីជំហានចាប់ផ្តើមប្រកបដោយសក្ដានុពល។ រាជរដ្ឋាភិបាលដាក់គោលដៅក្នុងការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងចំនួន ៧៧ម៉ឺនគ្រឿងនៅឆ្នាំ ២០៣០ ដូច្នេះការសហការរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនកាន់តែមានសារៈសំខាន់ជាងមុន។ — On Friday, June 20, the Ministry of Public Works and Transport (MPWT) , […]

Read More
June 20, 2025

Sungkyunkwan University Students Visit to EnergyLab: To Explored Cambodia’s Renewable Energy Landscape

អង្គការអេននឺជីឡេប បានទទួលស្វាគមន៍ក្រុមនិស្សិតផ្នែក MBA មកពីសាកលវិទ្យាល័យ Sungkyunkwan នៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ! ជាមួយនឹងឆន្ទៈដ៏មុតមាំដើម្បីនិរន្តរភាព អ្នកដឹកនាំ វ័យកម្មេងទាំងនេះបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា។ ពួកគេក៏បានស្វែងយល់ ព័ត៌មានលម្អិតពីកម្មវិធីរបស់អេននឺជីឡេប ដែលផ្តោតទៅលើការគាំទ្រដល់អន្តរកាលថាមពលស្អាតរបស់កម្ពុជាផងដែរ។ យើងពិតជារំភើបចំពោះការចាប់អារម្មណ៍របស់ពួកគេលើនិរន្តរភាព ជាពិសេស ចំណាប់អារម្មណ៍របស់ពួកគេក្នុងការពង្រីកចំណេះដឹងលើវិស័យថាមពលស្អាតរបស់កម្ពុជា។ —– On May 12, 2025, EnergyLab had the incredible opportunity to host a group of passionate international MBA students from Sungkyunkwan University, South Korea! With a strong drive for sustainability, these future leaders dove deep into Cambodia’s […]

Read More
April 29, 2025

EnergyLab showcased the socio-economic benefits of clean energy access in rural Cambodia.

Thank you very much to Institute for Essential Services Reform (IESR) and Energy Foundation China for giving EnergyLab Asia the opportunity to present a Decentralised Energy Resources (DER) case-study from Cambodia, designed and implemented by UNDP Cambodia (in partnership with Ministry of Mines and Energy Cambodia, អគ្គិសនីកម្ពុជា – EDC , អាជ្ញាធរអគ្គិសនីកម្ពុជា EAC). Our directors Mr Natharoun Ngo Son and Mr Dean Rizzetti […]

Read More